khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញចុះសួរសុខទុក្ខវរ:កងទ័ពរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ខេត្តកំពង់់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខវរ:កងទ័ពចំនួន៣នាក់ ដែលបានរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ខេត្តកំពង់ធំ មានដូចខាងក្រោម៖
    ១.ឈ្មោះ អ៊ុន នី ភេទប្រុស អាយុ ៤២ឆ្នាំ​អង្គភាព វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ តួនាទី មន្រ្តីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអានសេះ ឋាន: អនុសេនីយ៍ទោ រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    ២. ឈ្មោះ សុំវង្ស វិចិត្រ ភេទប្រុស អាយុ ៤២ឆ្នាំ អង្គភាព វរះសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ តួនាទី នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អានសេះ ឋាន: អនុសេនីយ៍ឯក រស់នៅភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
    ៣. ឈ្មោះ ស៊យ តុហៃ ភេទប្រុស អាយុ ២៧ឆ្នាំ​អង្គភាព បញ្ជាការដ្ឋានការពារអាកាស ឋាន: ពលទោ រស់នៅ ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។​
    ក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាដែលជានិច្ចកាលសម្តេចតែងតែព្រួយបារម្មណ៍ពីសុខទុក្ខកងកម្លាំងជួរមុខដែលចំណាយទាំងកម្លាំងកាយចិត្តបូជាសាច់ស្រស់ឈាមស្រស់​ ដើម្បីការពារបូរណភាពទឹកដី។
    នាឱកាសនោះ​ដែរ លោកជំទាវបានឧបត្ថម្ភថវិកាមួយចំនួនដល់វរ:កងទ័ពទាំង៣រូប។

    ប្រភព៖ ជំនួយ​ការ លោកជំទាវ ឃួន ឃុនឌី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម